ការបញ្ចេញថ្មី៖ កម្មវិធីរុករក Tor 10.5

កម្មវិធីរុករក Tor 10.5 ឥឡូវនេះ អាចរកបាននៅលើទំព័រទាញយករបស់កម្មវិធីរុករក Tor និងបញ្ជីចែកចាយរបស់យើង។ សម្រាប់ Android ក៏មាននៅក្នុង Google Play ហើយក៏នឹងគួរមានលើ F-Droid នៅថ្ងៃបន្ទាប់ផងដែរ។

ការចេញផ្សាយនេះរួមបញ្ចូលទាំងការធ្វើបច្ចុប្បន្នភាពសុវត្ថិភាពសំខាន់ៗចំពោះ Firefox ។

This new Tor Browser release is focused on improving the internet access of users connecting through Tor in censored contexts.

តើមានអ្វីថ្មី?

ការបញ្ឈប់ឱ្យប្រើសេវាកម្ម Onion V2

ដូចដែល យើងបានប្រកាសកាលពីឆ្នាំមុន សេវាកម្ម Onion v2 នឹងមិនអាចទាញយកមកប្រើប្រាស់បានទៀតឡើយ នៅពេលដែលកម្មវិធីរុករក Tor ផ្លាស់ទីទៅ Tor 0.4.6.x ក្នុងខែតុលា ឆ្នាំ 2021។ ចាប់ពីពេលនេះទៅកម្មវិធីរុករក Tor នឹងព្រមានអ្នកនៅពេលចូលទៅកាន់គេហទំព័រ v2 onion អំពីការបញ្ឈប់សេវានេះនាពេលខាងមុខ។

Snowflake ឥឡូវនេះមានសម្រាប់ជាស្ពានចម្លងហើយ។

ជាមួយនឹង Snowflake អ្នកប្រើប្រាស់ដែលត្រូវបានចាប់ពិរុទ្ធ អាចពឹងផ្អែកលើប្រូកស៊ីដែលដំណើរការដោយអ្នកស្ម័គ្រចិត្តដើម្បីភ្ជាប់ទៅអ៊ីនធឺណិត។

ក្នុងអំឡុងត្រីមាសទី ១ ឆ្នាំនេះ ក្រុម UX បានធ្វើការស្ទង់មតិលើកម្មវិធីរុករក Tor Alpha ដើម្បីយល់កាន់តែច្បាស់អំពីបទពិសោធន៍អ្នកប្រើប្រាស់របស់ Snowflake។ ការស្ទង់មតិបានទទួលការឆ្លើយតបពេញលេញចំនួន ១៧៩៥ ដែលក្នុងនោះអ្នកចូលរួមចំនួន ៧២៦ បានបញ្ជាក់ថាពួកគេប្រើប្រាស់ Snowflake ជាមធ្យោបាយបញ្ជូនបន្តដែលអាចដោតភ្ជាប់បាន។ អ្នកប្រើប្រាស់ Snowflake ភាគច្រើនដែលបានបញ្ចប់ការស្ទង់មតិ បានចាប់ផ្តើមប្រើប្រាស់កម្មវិធីរុករក Tor ច្រើនដងក្នុងមួយសប្តាហ៍ៗ ក្នុងឆ្នាំមុន។ 75% នៃអ្នកប្រើប្រាស់មានទស្សនៈវិជ្ជមានអំពី Snowflake ទោះបីជាមានបញ្ហាការតភ្ជាប់ជាច្រើន និងល្បឿនយឺតពេលកំពុងប្រើប្រាស់កម្មវិធីដើម្បីរុករក។ ការពិតទាំងនេះ រួមទាំងបណ្តាញអ្នកស្ម័គ្រចិត្តដែលមានស្ថេរភាព អនុញ្ញាតឱ្យយើងធ្វើវាបានសម្រាប់ការចេញផ្សាយនេះ។

ការកែលម្អបទ​​ពិសោធន៍​​​អ្នកប្រើប្រាស់នៃការតភ្ជាប់ទៅ Tor

Tor Launcher បានដើរតួជាជម្រើសសម្រាប់ការកំណត់រចនាសម្ព័ន្ធបណ្តាញ Tor កម្រិតខ្ពស់ក្នុងរយៈពេលជាច្រើនឆ្នាំ។ វាក៏បម្រើជាចំណុចត្រួតពិនិត្យសម្រាប់អ្នកប្រើប្រាស់ដែលស្ថិតនៅក្នុងបណ្តាញដែលត្រូវបានរឹតត្បិតផងដែរ។ បទពិសោធន៍អ្នកប្រើប្រាស់ (UX) និងក្រុមប្រឆាំងនឹងការរឹតត្បិតបានចូលរួមកិច្ចខិតខំប្រឹងប្រែងដើម្បីកែលម្អលំហូរនៃការតភ្ជាប់សម្រាប់អ្នកប្រើប្រាស់កម្មវិធីរុករក Tor ។ ការចេញផ្សាយនេះគឺជាលើកដំបូងនៅក្នុងស៊េរីនាពេលខាងមុខនៃការជួយអ្នកប្រើប្រាស់ដែលត្រូវបានរឹតត្បិបដោយរលូនក្នុងការចូលប្រើអ៉ីនធឺណិតបើកចំហដោយសម្រួលដល់លំហូរនៃការតភ្ជាប់ ការរកឃើញការរឹតត្បិត និងការផ្តល់នូវbridges។

បញ្ហាដែលធ្លាប់ស្គាល់

កម្មវិធីរុករក Tor 10.5 មានបញ្ហាដែលធ្លាប់ស្គាល់មួយចំនួនដូចជា៖

ផ្ដល់មតិយោបល់

ប្រសិនបើអ្នកឃើញមានកំហុស ឬមានការស្នើសុំ ដើម្បីអាចអោយពួកយើងពង្រឹងគុណភាពការដាក់ចេញនេះ៖ please let us know អរគុណដល់ក្រុមទាំងអស់របស់ Tor និងអ្នកស្ម័គ្រចិត្តជាច្រើន​ដែលបានរួមចំណែកក្នុងការដាក់ចេញនេះ។

តើអ្នកត្រូវការជំនួយដែរឬទេ?

See our community FAQ's

Visit Support

សូមភ្ជាប់ទំនាក់ទំនង

Chat with us live!

Join us on IRC