នេះជាការដាក់ចេញនូវជំនាន់ដែលមានស្ថេរភាពដោយផ្អែកលើ កម្មវិធីរុករក Firefox​ ESR 91 និងបន្ថែមនូវបច្ចុប្បន្នភាពសំខាន់មួយទៅកាន់ Tor ជំនាន់ 0.4.6.8។

តើមានអ្វីថ្មី?

អេក្រង់ការតភ្ជាប់កំណែកម្មវិធីរុករកទី11 Tor មានផ្ទៃភ្លឺ និងងងឺត

កម្មវិធីរុករក Tor មានរូបរាងថ្មី

កាលពីដើមឆ្នាំនេះ រូបរាងខាងក្រៅសម្រាប់អ្នកប្រើប្រាស់ កម្មវិធីរុករក Firefox underwent a significant redesign ផ្ដោតទៅលើការធ្វើអោយកម្មវិធីរុករក chrome​ មានភាពសាមញ្ញ សម្រួលមីនុយ និងបង្ហាញការរចនាផ្ទាំងថ្មីទាំងអស់។ កម្មវិធីរុករក Firefox ESR 91 ណែនាំការរចនាថ្មីមកកាន់កម្មវិធីរុករក Tor ជាលើកដំបូង។

Tor Browser 11's redesigned icons

ដើម្បីប្រាកដថាវាធ្វើអោយអ្នកប្រើប្រាស់ទទួលបានបទពិសោធន៍ថ្មី ផ្នែកនីមួយៗនៃ UI របស់ខ្លួននៅក្នុងកម្មវិធីរុករក Tor បានធ្វើទំនើបកម្មអោយដូចនឹងរូបរាងថ្មីរបស់ កម្មវិធីរុករក Firefox។ វារួមបញ្ចូលទាំងអស់ចាប់ពីការធ្វើបច្ចុប្បន្នភាពមូលដ្ឋានគ្រឹះរបស់ពណ៌ ការវាយអក្សរ និងប៊ូតុងចុចរហូតដល់ការគូសឡើងវិញនូវរូបតំណាងរបស់យើងដើម្បីឲ្យស៊ីទៅនឹងម៉ូតរូបតំណាងដែលស្តើងជាងនេះ។

បន្ថែមទៅលើកម្មវិធីរុករកអ៊ីនធឺណិត chrome ខ្លួនឯង ការតភ្ជាប់អេក្រង់ ការបង្ហាញសៀគ្វី កម្រិតសន្តិសុខ និងកំហុសវេបសាយonion សុទ្ធតែទទួលបានការកើនឡើងផងដែរ តែមានលក្ខណៈពិសេសមួយចំនួនតូច ប៉ុន្តែ​ស្វាគមន៍​ការកែលម្អគុណភាពសម្រាប់ម្នាក់ៗ។

Invalid Onion Site Address error resulting from v2 deprecation

ការបដិសេធចុងក្រោយនៃ v2 របស់សេវាកម្ម onion

ឆ្នាំទៅមិញយើងបានប្រកាសថា សេវាកម្ម onion v2 អាចនឹងត្រូវគេ​បដិសេធ​នៅចុងឆ្នាំ ​2021​, and since its 10.5 release កម្មវិធីរុករក Tor បានធ្វើការក្រើនរំលឹកដល់អ្នកប្រើប្រាស់របស់ខ្លួនដែលចូលទៅមើលវេបសាយ onion v.2 ពីការជិតមកដល់នៃការបញ្ចប់សេវាកម្ម។ ចុងក្រោយថ្ងៃនេះក៏បានមកដល់។ ចាប់តាំងពីធ្វើបច្ចុប្បន្នភាពទៅកាន់ Tor ជំនាន់ 0.4.6.8 v2 សេវាកម្ម onion មិនអាចបើកបាននៅក្នុងកម្មវិធីរុករក Tor ហើយអ្នកប្រើប្រាស់នឹងទទួលបាននូវសារមានបញ្ហា "អាស័យដ្ឋានវេបសាយ onion មិនត្រឹមត្រូវ" ជំនួសវិញ។

ប្រសិនបើអ្នកទទួលបានកំហុសនេះ នៅពេលព្យាយាមចូលមើលអាសយដ្ឋាន v2 ដែលដំណើរការពីមុននោះ មិនមានអ្វីខុសជាមួយកម្មវិធីរុករករបស់អ្នកទេ ផ្ទុយទៅវិញ បញ្ហាគឺរបស់វេបសាយនោះ។ ប្រសិនបើអ្នកចង់ អ្នកអាចជូនដំណឹងដល់អ្នកគ្រប់គ្រងវេបសាយ onion អំពីបញ្ហា ហើយលើកទឹកចិត្តពួកគេឱ្យដំឡើងកំណែប្រែទៅសេវាកម្ម onion v3 ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

វាងាយស្រួលក្នុងការប្រាប់ថាតើអ្នកនៅតែមានអាសយដ្ឋាន v2 ចាស់ណាមួយដែលបានរក្សាទុកក្នុងទីចំណាំរបស់អ្នកដែលត្រូវការដកចេញ ឬធ្វើបច្ចុប្បន្នភាព៖ ទោះបីជាអាសយដ្ឋានទាំងពីរបញ្ចប់ដោយ .onion ក៏ដោយ ក៏អាស័យដ្ឋាន v3 មានសុវត្ថិភាពជាង ដោយមានប្រវែង 56 តួអក្សរធៀបនឹងប្រវែងតួអក្សរ 16 របស់ v2 ។

បញ្ហាដែលធ្លាប់ស្គាល់

កម្មវិធីរុករក Tor​ ជំនាន់ទី 11.0 មានបញ្ហាដែលធ្លាប់ស្គាល់មួយចំនួន

  • Bug 40668៖ DocumentFreezer និង file scheme
  • Bug 40671: ពុម្ពអក្សរមិនដំណើរការ
  • Bug 40679៖ មុនងារដែលបានបាត់នៅពេលសម្ភោធលើកដំបូងនៅក្នុង macOS esr91
  • Bug 40689៖ ប្ដូរវិធីស្វែងរកអ្នកផ្ដល់សេវា HTTP Blockchair
  • Bug 40667: វីដេអូ AV1 បង្ហាញឯកសារដែលខូចនៅក្នុង Windows 8.1
  • Bug 40677៖ តាំងពីបច្ចុប្បន្នភាពទៅជំនាន់ 11.0a9 កម្មវិធីបន្ថែមខ្លះមិនមានសកម្មភាព ហើយត្រូវការបិទ ហើយបើកឡើងវិញនៅពេលចាប់ផ្ដើមប្រើនីមួយៗ។
  • Bug 40666៖ ការប្ដូរ svg. នឹងបិទម៉ូតរបស់ការកំណត់ NoScript
  • Bug 40690: កម្មវិធីរុករក chrome បែកនៅពេលការរុករកជាឯកជនត្រូវបានបិទ
  • Bug 40693៖ សក្តានុពលភាពពឹងលើ Wayland (ថ្មី)
  • Bug 40692៖ មុខងាររូបភាពក្នុងរូបភាពត្រូវបានបើកនៅលើ tbb 11.0a10 (ថ្មី)
  • Bug 40700: បិទការណែនាំរបស់កម្មវិធីរុករក Firefox តាមលំនាំដើម (ថ្មី)
  • Bug 40705៖ "ចូលទៅកាន់វេបសាយពួកយើង" តាមតំណរភ្ជាប់ about:tbupdate ដើម្បីទៅកាន់ទីតាំងផ្សេង (ថ្មី)
  • Bug 40706: ជួសជុលបញ្ហានៅក្នុង https-e wasm (ថ្មី)

ផ្ដល់មតិយោបល់

ប្រសិនបើអ្នកឃើញមានកំហុស ឬមានការស្នើសុំ ដើម្បីអាចអោយពួកយើងពង្រឹងគុណភាពការដាក់ចេញនេះ៖ please let us know អរគុណដល់ក្រុមទាំងអស់របស់ Tor និងអ្នកស្ម័គ្រចិត្តជាច្រើន​ដែលបានរួមចំណែកក្នុងការដាក់ចេញនេះ។

តើអ្នកត្រូវការជំនួយដែរឬទេ?

See our community FAQ's

Visit Support

សូមភ្ជាប់ទំនាក់ទំនង

Chat with us live!

Join us on IRC